- (ចេះខ្មែរនិងយួន តែមិនដឹងថាជាខ្មែរ រឹយួនទេ តែទំនងជាយួនព្រោះគាតថានិយាយខ្មែរអត់ច្បាស់) បានបោកពួកគាត់ថាជូនមករកការងារធ្វើនៅវៀតណាមតាមរោងចក្រ ដែលទទួលបាន១ខែ ២០០ដុលា ហើយគេកាត់លុយពូកគាត់តែម្នាក់២០ដុលារ ប៉ុណ្ណោះ(សំដីដែលអ្នកបោកបាននិយាយប្រាប់គាត់) តែពេលបានជូន ឆ្លងកាត់ព្រំដែនបាវិត(អត់មានលិខិតឆ្លងដែន) ពួកគាត់ក៏ជិះរត់ភ្លើង ឡើងមកភាគខាងជើងវៀតណាមមកឈប់នៅ រ៉ារថភ្លើងមួយ(ពួកគាត់អត់ចេះយួនទើបមិនដឹងថាកន្លែងណា) ជនបោកប្រាស់ ក៏បន្តដំនើរទៅទៀតតាមឡានក្រុង (តាមគាត់និយាយដូចជាគេនាំទៅព្រំដែនចិន) ហើយជនបោកប្រាស់ក៏បានទុក ពួកគាត់ចោលអោយរងចាំថាទៅណាមួយភ្លែត!គាត់រងចាំរហូត១ថ្ងៃតែមិនឃើញមកវិញក៏ដឹងវា ច្បាស់ជាត្រូវគេបោកហើយ!ពួកគាត់ក៏រៃលុយគ្នាបានបន្តិចបន្តួច ជិះឡានត្រលប់ក្រោយវិញ!លុះមកដល់ហាណូយ គាត់បានចូលហូបបាយនៅផ្ទះលក់បាយមួយកន្លែង(អត់លុយក៏ចូលហូបដែរ) ដើម្បីអោយប៉ូលិសចាប់ក្នុងបំនងហូបបាយមិនអោយលុយ តែក្រោយពីស្តាប់ពួកគាត់និយាយលាយទឹកភ្នែក(ម្ចាស់ហាងអត់ចេះខ្មែរទេ តែមានយួនជិតហ្នឹង ចេះ) ម្ចាស់ហាងក៏អត់យក លុយតាមតំលៃទេ!គាត់ក៏មានគំនិតអោយប៉ូលិសយួនចាប់តែ ប៉ូលិសយួនអត់ខ្ចីចាប់ទេ!!!ក្រោយមកពួកគាត់ក៏ឡើងចេះឡានក្រុង តែពេលគេយកលុយគាត់អត់មានលុយអោយទេអ្នកទារលុយ ក៏អាណិតអត់យកលុយទេ ហើយបានជូនមកដល់កន្លែងនិស្សិតខ្មែររស់នៅ!ពេលនេះពួគគាត់កំពុងស្នាក់នៅ អន្ទេវាសិកដ្ឋាន A3 ហើយគាត់ក៏បាននិស្សិតខ្មែរ ជួយយកអាសារដែរ! ហើយរងចាំស្ថានទូតជួយដោះស្រាយបញ្ជូនទៅវិញ!ទាំងនេះក៏ជាផលវិបាកនៃការលក់ដី រឺអត់មានដីសំរាប់បង្កបង្កើនផលដែរ!ទីផ្សារការនៅខ្មែរពីមួយថ្ងៃទៅមួយថ្ងៃកាន់តែពិបាក ជាពិសេសប្រាកខែក៏តិច ដិស្រែលក់អោយនាយទុនធំៗ ម្យ៉ាងទៀត នាយទុនទទួលបានដីសាម្បទានរាប់សិបឆ្នាំដើម្បីទាញយកផលប្រយោជន៏ ចុះប្រជាជនដែលជាម្ចាស់ដីហេតុអីក៏អត់មានដីធ្វើស្រែ?ចំពោះបញ្ហាធ្វើការរោងចក្រក៏ចោតជាបញ្ហាដែរ ថៅកែយកភាគច្រើនស្រីៗអោយចូលធ្វើការ តែអត់សូវយកប្រុសៗទេ ព្រោះពូកែធ្វើបាតុកម្ម!អីចឹងមានតែកម្មករធ្វើស្ងាត់ស្ងៀមទើបបានការធ្វើ!
Friday, May 2, 2008
ជនជាតិខ្មែរត្រូវយួនបោក
ចំនែកខ្ញុំថ្ងៃក៏មានរឿងគួរអោយតក់ស្លុតប្រាប់បងប្អូនដែរ ម្សិលមិញបន្ទាប់ពីខ្ញុំត្រលប់ពីសួរសុខទុក្ខប្អូនៗ ដែលកំពុងសិក្សាភាសាវៀតណាមនៅខេត្ត សឹនតៃ ភាគខាងជើងវៀតណាម បានជួបនឹងបងប្អូនខ្មែរចំនួន១២នាក់ ដែលត្រូវមនុស្សម្នាក់
Posted by
Sayon
at
12:19 AM
Subscribe to:
Post Comments (Atom)



2 comments:
គួរឲ្យអាណិតខ្មែរមែន!
នៅឡាវក៏មានខ្មែររងគ្រោះស្រដៀងនេះដែរ
តែចៃដន្យ ល្អបានជួបនិស្សិតខ្មែរ, ពួកយើងក៏រៃលុយគ្នាចែកពួកគាត់ទៅ។
ខ្មែរ បើមិនជួយខ្មែរ មានអ្នកណាគេជួយទៀត?
ត្រូវហើយ!ទោះនៅទីណាក៏ដោយ បើជួយបានត្រូវតែជួយ!
អរគុណអាចម៏ផ្កាយបានជួយបញេ្ចញមតិ!
Post a Comment